ហ្វ៊ូណនខនសាល់ធីង ឯ.ក Close
`

vannkorn

សាធារណៈជនត្រូវបានណែនាំឱ្យជៀសវាងអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងខុសច្បាប់

ធនាគារជាតិនៃកម្ពុជា (NBC) និងអគ្គស្នងការនគរបាលជាតិបានអំពាវនាវជាថ្មីម្តងទៀតដល់សាធារណជនឱ្យប្រើប្រាស់អ្នកផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដែលមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល និងណែនាំកុំឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងគ្មានអាជ្ញាប័ណ្ណ។ការណែនាំនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការនគរបាលជាតិ ដែលចេញផ្សាយនាពេលថ្មីៗនេះ។អ្នកផ្តល់សេវាហិរញ្ញវត្ថុស្របច្បាប់រួមមានធនាគារពាណិជ្ជកម្ម និងឯកទេសដែលមានការអនុញ្ញាត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ អ្នកផ្តល់សេវាទូទាត់ និងគ្រឹះស្ថានឥណទានជនបទ។ការជូនដំណឹងនេះបានធ្វើឡើងបន្ទាប់ពីមានការសង្កេតលើការផ្សាយពាណិជ្ជកម្មទូរស័ព្ទចល័ត ប្រព័ន្ធផ្សព្វផ្សាយសង្គម និងវេទិកាអនឡាញផ្សេងទៀតសម្រាប់ការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសប្រាក់កម្ចី។សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា វាកំពុងបំភាន់សាធារណជន និងរំខានដល់សេដ្ឋកិច្ច និងសង្គម ដោយ​ហៅ​សេវាកម្ម​ទាំង​នោះ​ជាសេវា ​អនាធិបតេយ្យ និង​ខុស​ច្បាប់។កម្ចីទាំងនោះគិតអត្រាការប្រាក់ខ្ពស់ខ្លាំង រួមជាមួយនឹងការគំរាមកំហែង និងកិច្ចសន្យាកេងប្រវ័ញ្ច ដែលគំរាមកំហែងដល់ជីវភាពរស់នៅរបស់ប្រជាជន ដោយសារជំពាក់បំណុលគេច្រើនពេក។សេចក្តីថ្លែងការណ៍​បាន​បន្ថែម​ថា នៅ​ទី​បំផុត វា​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ការ​ទុក​ចិត្តពី​សាធារណៈជន បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ជាទូទៅ។ធនាគារជាតិនៃកម្ពុជា និងនគរបាលជាតិក៏បានលើកទឹកចិត្តដល់សាធារណជនឱ្យរាយការណ៍ពីអ្នកផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងខុសច្បាប់ដែលមានការសង្ស័យ តាមរយៈលេខទំនាក់ទំនងដែលបានផ្តល់ក្នុងសេចក្តីថ្លែងការណ៍៕ AKP-លឹម ណារី

ប្រតិបត្តិករសាលារៀនឈានមុខគេបានចុះបញ្ជីក្នុងផ្សារភាគហ៊ុនរបស់កម្ពុជា

កាលពីថ្ងៃពុធ ប្រតិបត្តិករសាលារៀនឯកជន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បានបង្ហាញខ្លួនជាលើកដំបូងនៅលើទីផ្សារមូលបត្រកម្ពុជា (CSX) បន្ទាប់ពីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការ ជាមួយទំហំបោះផ្សាយសរុបប្រមាណ៥ លានដុល្លារ។ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាប្រតិបត្តិករសាលារៀនឯកជនឈានមុខគេមួយក្នុងប្រទេសកម្ពុជាបានក្លាយជាក្រុមហ៊ុនចុះបញ្ជីភាគហ៊ុនទី១១ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនរបស់កម្ពុជា។ក្រុមហ៊ុនមានភាគហ៊ុនចំនួន ៩,៩៦៦,១២៧ ដែលក្នុង១ភាគហ៊ុនមួយមានតម្លៃ ២,០៨០ រៀល (នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដែលបានដាក់ជូន CSX ។ ចំនួនទឹកប្រាក់ពីការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធជាផ្លូវការ មានចំនួន៥ លានដុល្លារ។អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក បាននិយាយថា “បច្ចុប្បន្នយើងមានសាខាចំនួន១៦ ដែលមានសិស្សជាង ២០,០០០ នាក់” ។ “ប្រាក់ចំណូលដែលទទួលបានមកពីការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធ នឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតសាខាបន្ថែមទៀត។”លោកបានបន្តថា វិនិយោគិនចំនួន ២,២៩៧ នាក់បានទិញភាគហ៊ុនមូលបត្រកម្មសិទ្ធរបស់ក្រុមហ៊ុន។លោក ហុង សុខហួរ អគ្គនាយក CSX បាននិយាយថា CSX បានចុះបញ្ជីក្រុមហ៊ុនសរុបចំនួន២០ ដែលក្នុងនោះមានក្រុមហ៊ុនចំនួន១១បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុនចំនួន៩ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្មដែលប្រមូលបានដើមទុនសរុបជាង៣០០ លានដុល្លារ។លោកបានបន្ថែមថា គិត​មក​ដល់​ពេល​នេះ អ្នក​វិនិយោគ​ប្រមាណ ៤​ម៉ឺន​នាក់​បាន​បើក​គណនី​ជួញដូរ​ភាគហ៊ុននៅលើ CSX។CSX ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ហើយគឺជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលកម្ពុជាដែលកាន់កាប់ភាគហ៊ុនចំនួន៥៥% និងក្រុមហ៊ុន Korean Exchangeដែលមានភាគហ៊ុន៤៥%។ Xinhua

គម្រោងវិនិយោគចំនួន៩ត្រូវបានចេញវិញ្ញាបនបត្រចុះបញ្ជីដោយបង្កើតការងារបានប្រមាណ ១៤,០០០កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីសម្រាប់គម្រោងវិនិយោគថ្មីចំនួន ៩ ដែលបង្កើតឱកាសការងារសរុបចំនួន ១៣ ៨៤៩ កន្លែង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញ គម្រោងដែលត្រូវបានចុះបញ្ជីមានទំហំទឹកប្រាក់ចំនួន៥៤.៨ លានដុល្លារ។ គម្រោងនេះមានទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ ស្វាយរៀង និងកណ្តាល និងរាជធានីភ្នំពេញ។គម្រោង​ថ្មីទាំង​នេះ​នឹង​មាន​រោងចក្រ​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះបាយ អំពូល​ភ្លើង កាបូប ស្បែកជើង សម្លៀក​បំពាក់ ផ្សិត និង​ក្រដាស​វេចខ្ចប់ និង​ក្រដាស​កាតុង។លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងនឹងមានរោងចក្រកង់ និងកង់អេឡិចត្រូនិក រួមជាមួយនឹងគម្រោងផលិតឧបករណ៍អគ្គិសនី។កាល​ពី​សប្តាហ៍​មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​គម្រោង​វិនិយោគ​ចំនួន ៦ បន្ថែម​ទៀត ដែល​មាន​ទុន​សរុប ១៦៣,៥ លាន​ដុល្លារ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រចេះ ស្វាយរៀង និង​ព្រះសីហនុ។គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីជាង ៣,០០០កន្លែង ដោយនឹងផលិតសំបកកង់រថយន្ត គ្រឿងអលង្ការដែលធ្វើពីដែក និងផ្លាស្ទិច គ្រឿងម៉ូដលំអរ អំពូលភ្លើង កាវ ថ្នាំលាប ទឹកថ្នាំ និងរបស់របរផ្សេងៗទៀត។ AKP

ការអភិវឌ្ឍន៍ជំនាញគណនេយ្យ និងសវនកម្ម

ឯកឧត្តម សុខ ស៊ីផាន់ណា ជាមួយលោក Senaka Fernando, MBE, ACA, CPA Head of ACCA Cambodia និងជាប្រធានក្រុមប្រឹក្សាភិបាល – FUNAN Consulting Co., Ltd.https://youtu.be/V41zEszYToshttps://youtu.be/gNwGhEEn5CYhttps://youtu.be/A3K-zqgIueQ