ហ្វ៊ូណនខនសាល់ធីង ឯ.ក Close
`

ទីផ្សារមូលបត្រ (CSX)

គម្រោងវិនិយោគចំនួន៩ត្រូវបានចេញវិញ្ញាបនបត្រចុះបញ្ជីដោយបង្កើតការងារបានប្រមាណ ១៤,០០០កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីសម្រាប់គម្រោងវិនិយោគថ្មីចំនួន ៩ ដែលបង្កើតឱកាសការងារសរុបចំនួន ១៣ ៨៤៩ កន្លែង។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញ គម្រោងដែលត្រូវបានចុះបញ្ជីមានទំហំទឹកប្រាក់ចំនួន៥៤.៨ លានដុល្លារ។ គម្រោងនេះមានទីតាំងនៅខេត្តកំពង់ស្ពឺ តាកែវ ស្វាយរៀង និងកណ្តាល និងរាជធានីភ្នំពេញ។គម្រោង​ថ្មីទាំង​នេះ​នឹង​មាន​រោងចក្រ​ផលិត​ឧបករណ៍​ប្រើប្រាស់​ក្នុង​ផ្ទះបាយ អំពូល​ភ្លើង កាបូប ស្បែកជើង សម្លៀក​បំពាក់ ផ្សិត និង​ក្រដាស​វេចខ្ចប់ និង​ក្រដាស​កាតុង។លើសពីនេះ តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀងនឹងមានរោងចក្រកង់ និងកង់អេឡិចត្រូនិក រួមជាមួយនឹងគម្រោងផលិតឧបករណ៍អគ្គិសនី។កាល​ពី​សប្តាហ៍​មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​ផ្តល់​ភ្លើង​ខៀវ​ដល់​គម្រោង​វិនិយោគ​ចំនួន ៦ បន្ថែម​ទៀត ដែល​មាន​ទុន​សរុប ១៦៣,៥ លាន​ដុល្លារ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ក្រចេះ ស្វាយរៀង និង​ព្រះសីហនុ។គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារថ្មីជាង ៣,០០០កន្លែង ដោយនឹងផលិតសំបកកង់រថយន្ត គ្រឿងអលង្ការដែលធ្វើពីដែក និងផ្លាស្ទិច គ្រឿងម៉ូដលំអរ អំពូលភ្លើង កាវ ថ្នាំលាប ទឹកថ្នាំ និងរបស់របរផ្សេងៗទៀត។ AKP